ឆ្នោតនាគប្រាំសំណាង
ឆ្នោតនាគប្រាំសំណាង
ឆ្នោតនាគប្រាំសំណាង គឺជាប្រភេទឆ្នោតស្តង់ដាឡូតូដែលមាន ៥ខ្ទង់ ដែលចែកចាយដោយក្រុមហ៊ុន ឆ្នោតនាគនាំសំណាង។
ហើយអត្ថប្រយោជន៍សំរាប់អតិថិជនគឺផ្តល់អោយអតិថិជនផ្សងសំណាងក្នុងតំលៃទាប ប៉ុន្តែអតិថិជនមានឱកាសឈ្នះប្រាក់រង្វាន់ដ៍ច្រើនសន្ធឹក ។
១. ឆ្នោតនាគប្រាំសំណាងពីរ និង ឆ្នោតនាគប្រាំសំណាងបី
ដើម្បីលេង “ឆ្នោតនាគប្រាំសំណាងពីរ និងឆ្នោតនាគប្រាំសំណាងបី ” របស់ក្រុមហ៊ុនឆ្នោតនាគនាំសំណាង អតិថិជនអាចរកទិញបានគ្រប់ទីកន្លែងរបស់ភ្នាក់ងារចែកចាយ ឆ្នោតនាគនាំសំណាង ដែលបានផ្តល់សិទ្ធិអនុញ្ញាតពីក្រុមហ៊ុន ឆ្នោតនាគនាំសំណាង។
ឆ្នោតនាគប្រាំសំណាងពីរ និងឆ្នោតនាគប្រាំសំណាងបី មានចំនួនប្រាំប៉ុស្តិ៍គឺ A, B, C, D & E ហើយប៉ុស្តិ៍នីមួយៗត្រូវបានចាប់ឆ្នោតផ្សេងៗគ្នា។
តំលៃក្នុងមួយខ្សែតំលៃ ១០០រៀល ហើយអ្នកលេងអាចធ្វើការទិញច្រើនខ្សែ ជាមួយលេខដដែលៗ។
ឆ្នោតនាគប្រាំសំណាងពីរ
អតិថិជនអាចជ្រើសរើសលេខចំនួន ៥ខ្ទង់ដោយខ្លួនឯង ឬអោយប្រព័ន្ធជ្រើសរើសអោយទាំង ៥ខ្ទង់ដោយស្វ័យប្រវត្តិ ឬជ្រើសរើស ២ខ្ទង់ខាងមុខ និងលេខ ៣ខ្ទង់ខាងចុងអាចអោយប្រព័ន្ធជ្រើសរើសអោយដោយស្វ័យប្រវត្តិ ហើយការជ្រើសរើសលេខអាចជ្រើសរើសលេខបានម្តងហើយម្តងទៀត បន្ទាប់មកនឹងទទួលបានវិក័យប័ត្របញ្ជាក់ ឬសារ(SMS)ពីអ្នកចែកចាយរបស់ក្រុមហ៊ុនឆ្នោតនាគនាំសំណាង។
ឆ្នោតនាគប្រាំសំណាងបី
អតិថិជនអាចជ្រើសរើសលេខចំនួន ៥ខ្ទង់ដោយខ្លួនឯង ឬអោយប្រព័ន្ធជ្រើសរើសអោយទាំង ៥ខ្ទង់ដោយស្វ័យប្រវត្តិ ឬជ្រើសរើស ៣ខ្ទង់ខាងចុង និងលេខ ២ខ្ទង់ខាងមុខអាចអោយប្រព័ន្ធជ្រើសរើសអោយដោយស្វ័យប្រវត្តិ ហើយការជ្រើសរើសលេខ អាចជ្រើសរើសលេខបានម្តងហើយម្តងទៀត បន្ទាប់មកនឹងទទួលបានវិក័យប័ត្របញ្ជាក់ ឬសារ(SMS)ពីអ្នកចែកចាយរបស់ក្រុមហ៊ុនឆ្នោតនាគនាំសំណាង។
២.ការបើកប្រាក់រង្វាន់
អតិថិជនអាចបើករង្វាន់បានតាមបណ្តាញភ្នាក់ងារចែកចាយស្របច្បាប់ របស់ក្រុមហ៊ុនឆ្នោតនាគសំណាង ឬការិយាល័យកណ្តាលរបស់ក្រុមហ៊ុន តាមរយៈអាស័យដ្នានផ្ទះលេខ 688 ផ្លូវជាតិលេខ 2 សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។
ការបើកប្រាក់រង្វាន់អាចធ្វើទៅបានក្នុងកំឡុងពេល 15ថ្ងៃ បន្ទាប់ពីថ្ងៃចេញលទ្ធផលឆ្នោត។ សន្លឹកឆ្នោត ដែលឈ្នះរង្វាន់ត្រូវរក្សាភាពដើម ហើយត្រូវយកមកជាមួយនៅពេលមកបើប្រាក់រង្វាន់។ អតិថិជន ដែលមកបើកប្រាក់រង្វាន់ត្រូវមានអាយុលើសពី ១៨ឆ្នាំ ហើយត្រូវតែបង្ហាញ អត្តញ្ញណប័ណ្ណមកជាមួយ ដើម្បីបញ្ជាក់ពេលទទួលយកប្រាក់រង្វាន់។
- ការបើកប្រាក់រង្វាន់ឆ្នោតនាគប្រាំសំណាងពីរ
តារាងប្រាក់រង្វាន់នៃប្រាក់រង្វាន់មានពីរដូចខាងក្រោម
ប្រភេទរង្វាន់ |
តម្លៃរង្វាន់ |
៥ ខ្ទង់ រៀងគ្នា |
៥០០.០០០ រៀល |
រង្វាន់លួងចិត្ត ២ ខ្ទង់ខាងមុខរៀងគ្នា |
៩.០០០ រៀល |
ឆ្នោតមួយសន្លឹកមានឱកាសឈ្នះរង្វាន់តែម្តងគត់។
- ការបើកប្រាក់រង្វាន់ឆ្នោតនាគប្រាំសំណាងបី
តារាងប្រាក់រង្វាន់នៃប្រាក់រង្វាន់មានពីរដូចខាងក្រោម
ប្រភេទរង្វាន់ |
តម្លៃរង្វាន់ |
៥ ខ្ទង់ រៀងគ្នា |
៥០០.០០០ រៀល |
រង្វាន់លួងចិត្ត ៣ ខ្ទង់ខាងចុងរៀងគ្នា |
៨០.០០០ រៀល |
ឆ្នោតមួយសន្លឹកមានឱកាសឈ្នះរង្វាន់តែម្តងគត់។
៣.កាលបរិច្ឆេតនៃការចេញឆ្នោត
ការចេញ ឆ្នោតនាគប្រាំសំណាង ចាប់៤ដងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៏ វេលាម៉ោង ៩:៣០នាទីព្រឹក ម៉ោង ១:៣០នាទីថ្ងៃត្រង់ ម៉ោង ៤:៣០នាទីល្ងាចនិង ម៉ោង៦:៣០នាទីល្ងាច។តារាង លទ្ធផលឆ្នោតបានផ្សព្វផ្សាយជាសាធារណៈ តាមរយៈភ្នាក់ងារចែកចាយរបស់ក្រុមហ៊ុនឆ្នោតនាគនាំសំណាង កាសែត និង បណ្តាញទំនាកទំនងសង្គម (Facebook, YouTube, Dragon Website)
នីតិវិធី
ក្រុមហ៊ុន នឹងបិទការលក់ ១៥នាទី មុនពេលចាប់ឆ្នោតនីមួយៗ បន្ទាប់មកនឹងរៀបចំចម្លងសំបុត្រដែលលក់រួចទុកសម្រាប់ចូលរួមការចាប់ឆ្នោត។ច្បាប់ចម្លងទាំងនេះត្រូវរក្សាទុកជាឯកសារពីធីការក្នុងការចាប់ឆ្នោត។ មានតែសំបុត្រទាំងនោះទេដែលនឹងត្រូវរាប់ចូលក្នុងការចាប់ឆ្នោតហើយសំបុត្រទាំងនោះគឺជាតឹកតាងសម្រាប់ក្រុមហ៊ុន និងចាត់ទុកជាសំបុត្របានការ។ក្នុងន័យនេះសំបុត្រដែលបានលុបចោលឬសំបុត្រមិនផ្លូវការ ទោះជាមានលេខត្រូវរង្វាន់ក៏ដោយ តែដោយសារតែមិនបានចម្លងទុកសំរាប់ជាឯកសារពីធីការក្នុងការចាប់ឆ្នោតនឹងត្រូវបានចាត់ទុកថាសំបុត្រនោះមិនបានចូលរួមការចាប់ឆ្នោតទេហើយនឹងមិនមែនជាសំបុត្រឈ្នះរង្វាន់ឡើយ។លទ្ធផលឆ្នោតនឹងត្រូវបានផ្សព្វផ្សាយភ្លាមៗបន្ទាប់ពីការចាប់ឆ្នោតនៅលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនឆ្នោតនាគនាំសំណាង។លទ្ធផលឆ្នោតនៅលើគេហទំព័រនេះនឹងត្រូវយកទៅបោះពុម្ភលើក្រដាសដោយមានបញ្ជាក់ថ្ងៃ ខែ និងម៉ោងមកជាមួយ។ការបោះពុម្ភនេះជាលទ្ធផលឆ្នោតផ្លូវការនិងត្រូវរក្សាទុកជាភស្តុតាងសម្រាប់ក្រុមហ៊ុនឆ្នោតនាគនាំសំណាង។ប្រសិនបើលទ្ធផលឆ្នោតមានការផ្លាស់ប្តូរក្រោយការប្រកាសផ្សាយលើកដំបូង ឧទាហរណ៍ ការកែតម្រូវលទ្ធផលឆ្នោតដោយមិនមានការអនុញ្ញាតិជាដើម។លទ្ធផលឆ្នោតដែលបានបោះពុម្ពលើក្រដាសរួច ជាភស្តុតាងបញ្ជាក់ថា គឺជាលទ្ធផលឆ្នោតផ្លូវការ។
សូមអរគុណ!